Month: October 2016

គ្រឹះដែលត្រឹមត្រូវ

មានពេលមួយ ខ្ញុំបានឲ្យគេជួសជុលផ្ទះចាស់មួយខ្នង ដែលខ្ញុំបានទទួលជាកេរមរតក។ ជាងសំណង់បានប្រាប់ដំណឹងអាក្រក់ថា ពេលដែលគ្នាគាត់ចាប់ផ្តើមកែបន្ទប់ដាក់ឡានមួយចំហៀង ធ្វើជាការិយាល័យឲ្យខ្ញុំ ពួកគាត់បានរកឃើញថា ជញ្ញាំងរបស់បន្ទប់នោះ ស្ទើរតែគ្មានគ្រឹះនៅពីក្រោម។ ពួកគាត់ត្រូវរុះជញ្ជាំងទាំងនោះចោល រួចសង់គ្រឹះថ្មីមួយ ដើម្បីសង់ជញ្ជាំងឡើងវិញ។ ខ្ញុំក៏បានគិតអំពីលុយដែលត្រូវចំណាយបន្ថែម តែក្នុងចិត្តម្នាក់ឯង ហើយក៏បានប្រាប់គាត់ឲ្យ គ្រាន់តែជួសជុលជញ្ជាំងនោះបានហើយ។ តែគាត់នៅតែមិនយល់ស្របនឹងមតិរបស់ខ្ញុំ ហើយប្រាប់ថា គាត់ត្រូវជីកគ្រឹះ ឲ្យមានជម្រៅដែលត្រឹមត្រូវ ពុំនោះទេ មន្ត្រីត្រួតពិនិត្យសំណង់ នឹងមិនព្រមឲ្យយើងធ្វើការសាងសង់ឡើយ ព្រោះការសង់គ្រឹះឲ្យបានត្រឹមត្រូវ ពិតជាសំខាន់ណាស់។

គ្រឹះដ៏រឹងមាំ នាំឲ្យមានភាពស្ថិតស្ថេរគង់វង្ស។ ព្រះយេស៊ូវទ្រង់ជ្រាបថា ទោះបីជាគេមិនអាចមើលឃើញគ្រឹះដែលកប់នៅក្រោមដីក៏ដោយ ក៏គ្រឹះពិតជាសំខាន់ ចំពោះភាពរឹងមាំ និងស្ថេរភាពរបស់ផ្ទះ(ម៉ាថាយ ៧:២៤-២៥) ជាពិសេស នៅពេលដែលមានព្យុះភ្លៀង។   ព្រះអង្គក៏ជ្រាបអំពីចិត្តរបស់អ្នកស្តាប់ព្រះបន្ទូលព្រះអង្គផងដែរ។   ពួកគេងាយនឹងទទួលរងការល្បួង ឲ្យរកវិធីងាយៗ ដោយប្រើផ្លូវកាត់  ឬធ្វើអ្វីតែពាក់កណ្តាល ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ម្យ៉ាងទៀត ការសាងសង់គ្រឹះខ្លះអាចចំណាចពេលតិចជាង និងមានភាពងាយស្រួលជាង។ ប៉ុន្តែ ដើម្បីការសង់ជីវិតរបស់យើង នៅលើគ្រឹះដែលត្រឹមត្រូវ យើងចាំបាច់ត្រូវមានការខិតខំ ដោយសង់នៅលើសេចក្តីពិតរបស់ព្រះ ដែលជាថ្មដាដ៏រឹងមាំ ដែលសមនឹងឲ្យយើងកសាងជីវិតពីលើ។ ពេលព្យុះនៃជីវិតបក់បោកមក ផ្ទះដែលសង់នៅលើព្រះអង្គ ហើយមានព្រះអង្គជាជំហរ អាចឈរយ៉ាងមាំមួន។-Marion Stroud

មិត្តសំឡាញ់ពិត

រឿងសេន ជារឿងប្រលោមលោក ដែលនិយាយ អំពីមិត្តភាពរវាងលោកចូ ស្តារេត(Joe Starrett) និងលោកសេន(Shane)។ លោកស្តារេត ជាកសិករ ដែលរស់នៅក្នុងតំបន់ខាងលិចនៃអាមេរិក ដែលប្រជាជនទើបចូលមកតាំងទីលំនៅ នៅសម័យមុន ហើយលោកស្តារេត ជាបុរសអាថ៌កំបាំង ដែលបានសំចត និងចូលសម្រាកក្នុងផ្ទះរបស់លោកស្តារេត។ ចំណងមិត្តភាពរបស់អ្នកទាំងពីរ ចាប់ផ្តើមកើតមាន ពេលដែលពួកគេរួមគ្នាគាស់គល់ឈើដ៏ធំសម្បើមមួយ នៅក្នុងដីស្រែរបស់លោកស្តារេត។ ទំនាក់ទំនងរបស់ពួកគេកាន់តែមានភាពរឹងមាំ ពេលដែលលោកស្តារេតជួយសង្រ្គោះលោកសេន ក្នុងការវាយតប់គ្នា ហើយលោកសេនក៏បានជួយធ្វើស្រែលោកស្តារេត ឲ្យកាន់តែរីកចម្រើន ហើយក៏បានការពារដីស្រែរបស់គាត់ផង។ អ្នកទាំងពីរមានការគោរពគ្នាទៅវិញទៅមក និងមានភាពស្មោះត្រង់ចំពោះគ្នា គឺដូចដែលមានបទគម្ពីរបានចែងថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។ ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ”(សាស្តា ៤:៩-១០)។

យ៉ូណាថាន និងដាវីឌក៏បានធ្វើជាគំរូ នៃគោលការណ៍នេះផងដែរ។ មិត្តភាពរបស់ពួកគេបានឆ្លងកាត់ការល្បងល តាមរយៈកាលៈទេសៈដ៏ពិបាកៗ គឺនៅពេលដែលដាវីឌមានការសង្ស័យថា ស្តេចសូលចង់សម្លាប់គាត់។ យ៉ូណាថានមិនជឿថា ស្តេចសូលចង់សម្លាប់ដាវីឌទេ តែដាវីឌជឿថា នោះជាការពិតមែន(១សាំយ៉ូអែល ២០:២-៣)។ ទីបំផុត អ្នកទាំងពីរក៏បានស្របគំនិតគ្នា ដោយឲ្យដាវីឌលាក់ខ្លួន នៅទីវាល ខណៈពេលដែលយ៉ូណាថានសួរបិតារបស់ខ្លួន អំពីរឿងនេះ។ ពេលដែលមិត្តសំឡាញ់ទាំងពីរដឹងពីព្រះទ័យរបស់ស្តេចសូលច្បាស់ហើយ ពួកគេក៏បានយំជាមួយគ្នា ហើយយ៉ូណាថាន ក៏បានជូនពរដាវីឌ មុនពេលគាត់រត់គេចខ្លួន(ខ.៤២)។

អ្នកមានមិត្តសំឡាញ់ដ៏ពិត ក្នុងព្រះយេស៊ូវ…

បទចម្រៀងកំសត់

ថ្ងៃមួយ ក្នុងខែវិច្ឆិការ ឆ្នាំ១៩៦៣ លោកប្រាយអិន វីលសិន(Brian Wilson) និងម៉ៃ ឡោ(Mike Love) ដែលជាសមាជិកក្រុមចម្រៀងដឺប៊ីជ ប៊យ(the Beach Boys)  បាននិពន្ធបទចម្រៀងមួយបទ ដែលមានលក្ខណៈខុសពីបទចម្រៀងមុខៗរបស់ក្រុមនេះ ដែលច្រើនតែមានចង្វាក់លឿន។ បទចម្រៀងនោះ ជាបទសោកសង្រេង ដែលរៀបរាប់អំពីស្នេហាដែលបានបាត់បង់ទៅ។ ក្រោយមក លោកម៉ៃបានមានប្រសាសន៍ថា “ការបាត់បង់ស្នេហា គឺនាំឲ្យមានការឈឺចាប់ណាស់។ ទំនាក់ទំនងនោះមានចំណុចល្អតែនៅពេលដំបូង ដែលអ្នកទាំងពីរបានទទួលសេចក្តីស្រឡាញ់ពីគ្នា”។ ពួកគេក៏បានដាក់ចំណងជើងឲ្យបទចម្រៀងនេះថា “កម្តៅព្រះអាទិត្យ”។

តាំងពីសម័យបុរាណមក ទុក្ខព្រួយបានធើ្វជាកត្តាដែលនាំឲ្យអ្នកនិពន្ធតែងបទចម្រៀងកំសត់ៗ។ ស្តេចដាវីឌបាននិពន្ធទំនុកដំកើងជាច្រើនបទ ដែលក្នុងចំណោមនោះ ទ្រង់បានតែងទំនុកដំកើងមួយចំនួន នៅពេលដែលទ្រង់មានការបាត់បង់ដ៏ឈឺចាប់។ បទទំនុកដំកើង ជំពូក៦  មិនបានប្រាប់យើង  អំពីហេតុការណ៍ដែលបានបណ្តាលចិត្តទ្រង់ ឲ្យតែងទំនុកមួយនេះទេ តែបាននិយាយអំពីទុក្ខសោកជាច្រើន។ គឺដូចដែលទ្រង់បានរៀបរាប់ថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ។ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ”(ខ.៦-៧)។

តែទំនុកមួយនេះ មិនទាន់ចប់តែត្រឹមប៉ុណ្ណេះទេ។ ស្តេចដាវីឌស្គាល់ការឈឺចាប់ និងការបាត់បង់ តែទ្រង់ក៏ស្គាល់ការកម្សាន្តចិត្តរបស់ព្រះផងដែរ។ បានជាទ្រង់ពោលថា ព្រះអម្ចាស់បានស្តាប់ពាក្យដែលទ្រង់ទូលអង្វរហើយ ព្រះអម្ចាស់នឹងទទួលពាក្យដែលទ្រង់អធិស្ឋានផង(ខ.៩)។

ពេលមានទុក្ខសោក ស្តេចដាវីឌមិនគ្រាន់តែបានតែងទំនុកដំកើងប៉ុណ្ណោះទេ តែថែមទាំងរកឃើញមូលហេតុ ដែលទ្រង់ត្រូវទុកចិត្តព្រះ…

ផ្លាស់ប្រែពីអ្នកលាក់ខ្លួន ទៅជាអ្នកស្វែងរក

ពេលដែលខាត់ធ្រីន(Kathryn) កូនស្រីរបស់ខ្ញុំនៅតូច មិនទាន់ចេះដើរឬវា នាងបានរកវិធីលាក់ខ្លួនពីមនុស្សម្នា ពេលដែលនាងចង់នៅម្នាក់ឯង ឬចង់ធ្វើអ្វីតាមចិត្តរបស់ខ្លួន។ នាងបានលាក់ខ្លួន ដោយគ្រាន់តែបិទភ្នែក។ នាងគិតថា ពេលនាងមើលគេមិនឃើញ នោះគេក៏មើលនាងមិនឃើញដែរ។ នាងបានបិទភ្នែក នៅក្នុងកៅអីរបស់នាងក្នុងឡាន ពេលដែលមាននរណាម្នាក់ព្យាយាមនិយាយរកនាង។ ពេលនាងមិនចូលចិត្តអាហារ ដែលយើងចញ្ចុក នាងបានបិទភ្នែកក្នុងកៅអីសម្រាប់កូនក្មេងអង្គុយញាំអាហារ។ ហើយនាងថែមទាំងបិទភ្នែក ពេលដែលយើងប្រាប់នាងថា ដល់ពេលចូលគេងហើយ។

លោកយ៉ូណាសក៏មានវិធីសាស្រ្តលាក់ខ្លួន តាមបែបមនុស្សធំផងដែរ ប៉ុន្តែ មិនមានប្រសិទ្ធិភាពជាងវិធីសាស្រ្តរបស់កូនស្រីខ្ញុំទេ។ ពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យធ្វើអ្វីដែលគាត់មិនចង់ធ្វើ គាត់ក៏បានរត់គេច ទៅកន្លែងផ្សេង។ ប៉ុន្តែ មិនយូរប៉ុន្មានគាត់ក៏បានដឹងថា គ្មានកន្លែងណាដែលព្រះមិនអាចរកគាត់ឃើញនោះឡើយ។ តាមពិត ព្រះគម្ពីរបានចែងអំពីរឿងជាច្រើន ដែលនិយាយអំពីការដែលព្រះរកឃើញអ្នកដែលមិនចង់ឲ្យគេតាមរក(និក្ខមនំ ២:១១-៣:៦ ១ពង្សាវតាក្សត្រ ១៩:១-៧ កិច្ចការ ៩:១-១៩)។

អ្នកប្រហែលជាព្យាយាមលាក់ខ្លួន មិនឲ្យព្រះអង្គឃើញ ឬគិតថា ព្រះអង្គមិនអាចមើលអ្នកឃើញ។ តែយើងត្រូវដឹងថា ព្រះទ្រង់អាចទតឃើញ និងស្តាប់ឮពាក្យអធិស្ឋានរបស់ហោរាដែលមិនស្តាប់បង្គាប់ នៅក្នុងពោះត្រីធំ ដូចនេះ ព្រះអង្គនៅតែទតឃើញ និងស្តាប់ឮសម្លេងរបស់យើង ទោះយើងនៅទីណា ហើយកំពុងធ្វើអ្វីក៏ដោយ។  ប៉ុន្តែ  យើងមិនត្រូវខ្លាចព្រះអង្គទត  ឬស្តាប់យើងឮឡើយ។  ផ្ទុយទៅវិញ នេះពិតជាការកម្សាន្តចិត្តដ៏អស្ចារ្យ ពេលដែលយើងដឹងថា ព្រះអង្គគង់នៅក្បែរ ហើយមើលថែរយើងជានិច្ច!-Randy…

ផ្លូវវាងដ៏អាថ៌កំបាំង

មុនពេលខ្ញុំ និងភរិយាខ្ញុំចាប់ផ្តើមការធ្វើដំណើរ ដែលមានចម្ងាយផ្លូវ ៦៤៣គីឡូម៉ែត្រ ខ្ញុំបានបើកផែនទីជីភីអេស ដើម្បីគូសចំណាំទីតាំងផ្ទះរបស់កូនស្រីខ្ញុំ នៅរដ្ឋមីសូរី ដែលជាគោលដៅនៃការធ្វើដំណើររបស់យើង។ ពេលដែលយើងកំពុងធ្វើដំណើរកាត់តាមរដ្ឋអ៊ីលីនណយ ផែនទីជីភីអេស ក៏បានប្រាប់យើងឲ្យបើកឡានចេញពីផ្លូវធំ កាត់តាមរដ្ឋទាំងពីរ ហើយបើកចូលតាមផ្លូវវាង កាត់តាមទីក្រុងហាវេយវិញ។   បន្ទាប់មក  ផែនទីជីភីអេសក៏បានឲ្យយើងបត់ចូលតាមផ្លូវធំនោះវិញ។ ពេលនោះ ខ្ញុំក៏មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាម៉ាស៊ីននាំផ្លូវនោះ មិនឲ្យយើងធ្វើដំណើរតាមផ្លូវធំដ៏ល្អ ដែលមានភាពងាយស្រួលជាង? ខ្ញុំក៏មិនដឹងថា មូលហេតុអ្វីដែរ។ យើងក៏បានបន្តដំណើរទៀត ហើយយើងជឿជាក់ថា ផែនទីជីភីអេស នឹងនាំយើងទៅដល់គោលដៅដូចមុនទៀត។

ការនេះបានធ្វើឲ្យខ្ញុំគិត អំពីការធ្វើដំណើរតាមផ្លូវវាង ក្នុងជីវិតខាងវិញ្ញាណរបស់យើង។ យើងប្រហែលជាគិតថា ខ្លួនកំពុងធ្វើដំណើរតាមផ្លូវត្រង់។ បន្ទាប់មក ព្រះក៏បានដឹកនាំយើងឲ្យចូលតាមផ្លូវវាង ដែលយើងមិនធ្លាប់ធ្វើដំណើរ។ ផ្លូវនោះអាចជាជម្ងឺ ឬវិបត្តិនៅកន្លែងធ្វើការ ឬសាលារៀន ឬជាសោកនាដកម្ម ដែលបានកើតឡើង ដោយមិនបានឲ្យដំណឹងជាមុន។ ពេលនោះ យើងមិនដឹងថា ហេតុអ្វីបានជាព្រះអង្គឲ្យបញ្ហានោះកើតឡើងទេ។

ជាក់ស្តែង លោកអ័ប្រាហាំបានជួបប្រទះនឹងផ្លូវវាងដ៏អាថ៌កំបាំង ដែលព្រះបានប្រាប់ឲ្យគាត់ធ្វើដំណើរ។ គឺដូចដែលព្រះអង្គបានមានបន្ទូលមកកាន់គាត់ថា “ចូរឯងចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ”(លោកុប្បត្តិ ១២:១)។  ជាការពិតណាស់ លោកអ័ប្រាហាំប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាព្រះឲ្យគាត់ ធ្វើដំណើរតាមវាលរហោស្ថានទៅវិញ។ តែគាត់បានទុកចិត្តព្រះអង្គ និងទុកចិត្តបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គ។

ផែនទីជីភីអេស…

និយាយសួរស្តីជារៀងរហូត

ន្ទាប់ពីអ្នកស្រីខាធី(Kathy) បានធ្វើដំណើរកម្សាន្ត ក្នុងពេលឈប់សម្រាក អស់រយៈពេល១សប្តាហ៍ ជាមួយកូនស្រី និងចៅប្រុសរបស់គាត់ ដែលមានអាយុ៤ខែ ឈ្មោះអូលីវើ(Oliver) គាត់ក៏បាននិយាយលាគ្នា ដោយសង្ឃឹមថា នឹងបានជួបគ្នាម្តងទៀត។ គាត់បានសរសេរសំបុត្រផ្ញើមកខ្ញុំថា “ការជួបជុំគ្នាដ៏ផ្អែមល្ហែម ដូចដែលយើងមាន ក្នុងពេលកន្លងមក បានធ្វើឲ្យខ្ញុំចង់ទៅនៅនគរស្ថានសួគ៌។ នៅទីនោះ យើងមិនចាំបាច់ត្រូវខំរំឭកអំពីអនុស្សាវរីយ ក្នុងចិត្តយើងទេ។ នៅទីនោះ យើងមិនចាំបាច់ត្រូវអធិស្ឋាន សូមឲ្យពេលវេលាកន្លងផុតទៅយឺតៗ ហើយសូមឲ្យថ្ងៃនីមួយៗមានរយៈពេលវែងឡើយ។ នៅទីនោះ ការនិយាយសួរស្តី និងមិនប្រែក្លាយជាការជំរាបលាទេ។ នគរស្ថានសួគ៌នឹងមានតែពាក្យ ‘សួរស្តី’ ហើយខ្ញុំចង់ឲ្យពេលនោះឆាប់មកដល់”។ គាត់ទើបតែក្លាយជាជីដូនម្នាក់  ដូចនេះ គាត់ក៏ចង់ចំណាយពេលជាមួយអូលីវើ  ចៅប្រុសរបស់គាត់ ឲ្យបានច្រើនផងដែរ តាមដែលអាចធ្វើទៅបាន! គាត់អរព្រះគុណព្រះ ពេលណាគាត់អាចនៅក្បែរចៅប្រុសរបស់គាត់ ហើយក៏អរព្រះគុណព្រះអង្គ ដែលបានឲ្យគាត់មានសង្ឃឹមថា នឹងបានទៅនៅនគរស្ថានសួគ៌ ដែលនៅទីនោះ គាត់នឹងមានពេលដ៏អស្ចារ្យជាច្រើន ដែលមិនចេះចប់។

ជាការពិតណាស់ ថ្ងៃដ៏ល្អរបស់យើង ហាក់ដូចជាមានរយៈពេលខ្លីពេក ហើយថ្ងៃដែលពិបាក  ហាក់ដូចជាមានរយៈពេលយូរពេក។ ប៉ុន្តែ  ថ្ងៃទាំងពីរប្រភេទ  សុទ្ធតែបណ្តាលចិត្តយើង  ឲ្យចង់បានពេលវេលាដែលកាន់តែល្អជាងនោះទៀត  នៅថ្ងៃខាងមុខ។  សាវ័កប៉ុលបានមានប្រសាសន៍ថា គាត់និងពួកជំនុំនៅក្រុងកូរិនថូស សុខចិត្តទៅនៅនគរស្ថានសួគ៌វិញ ដើម្បីឲ្យជីវិតបានលេបរបស់ ដែលតែងតែស្លាប់ ឲ្យបាត់ទៅនោះ”(២កូរិនថូស ៥:៤)។…

ពាក្យសម្តី ដែលនិយាយចំពេល

នៅបច្ចឹមប្រទេស  មានពាក្យស្លោកមួយពោលថា  “ការស្គាល់ពេលវេលា  គឺសំខាន់សម្រាប់គ្រប់ការទំាងអស់”។ ព្រះគម្ពីរក៏បានបង្រៀនផងដែរថា យើងត្រូវនិយាយស្តី និងប្រើពាក្យសម្តីឲ្យត្រូវពេល។  ចូរគិតអំពីពេលដែលព្រះបានប្រើអ្នក ឲ្យនិយាយលើកទឹកចិត្តនរណាម្នាក់ ចំពេលល្អ ឬគិតអំពីពេលដែលអ្នកចង់និយាយ តែអ្នកមិនបាននិយាយ ដោយសារពេលវេលាមិនអំណោយផល។

ព្រះគម្ពីរបានចែងថា មានពេលសម្រាប់និយាយ និងពេលនៅស្ងៀម(សាស្តា ៣:៧)។    ម្យ៉ាងទៀត    ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពាក្យសម្តីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាស ដែលគេឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស និងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ(សុភាសិត ២៥:១១-១២)។ ការស្គាល់ពេលដែលត្រូវនិយាយ  គឺចំណេញដល់អ្នកនិយាយ  និងអ្នកស្តាប់ ទោះនោះជាពាក្យសម្តីនៃសេចក្តីស្រឡាញ់ ការលើកទឹកចិត្ត ឬការស្តីបន្ទោសក្តី។ ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពេលដែលយើងចង់បញ្ចេញកំហឹង បន្ទាបបន្ថោក ឬនិយាយដើមអ្នកជិតខាងណាម្នាក់ យើងត្រូវទប់អណ្តាតរបស់យើង ដោយដឹងថា ពេលនោះជាពេលដែលត្រូវនៅស្ងៀម(១១:១២-១៣)។ ពេលដែលសម្តីប៉ប៉ាច់ប៉ប៉ោច ឬកំហឹងនាំឲ្យយើងធ្វើបាបទាស់នឹងព្រះ ឬអ្នកដទៃ នោះយើងអាចជម្នះនឹងការល្បួងនេះបាន ដោយទប់បបូរមាត់ ហើយយឺតនឹងនិយាយ(១០:១៩ យ៉ាកុប ១:១៩)។

ជាញឹកញាប់ យើងច្រើនតែពិបាកក្នុងការនិយាយ ដោយមិនដឹងថា ត្រូវនិយាយអ្វី ហើយត្រូវនិយាយពេលណាទើបល្អ។ តែព្រះវិញ្ញាណបរិសុទ្ធនឹងជួយឲ្យយើងដឹងថា ត្រូវនិយាយពីអ្វី ហើយនិយាយពេលណា ដោយអាកប្បកិរិយ៉ាដ៏ត្រឹមត្រូវ ដើម្បីជាប្រយោជន៍អ្នកដទៃ និងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។-Marvin…

កន្លែងសម្រាក

ពេលខ្ញុំបោះជំហ៊ានចូលក្នុងព្រះវិហារមួយ នៅស្រុកខ្លាង ប្រទេសម៉ាឡេស៊ី ខ្ញុំមានការចាប់អារម្មណ៍ ចំពោះផ្លាកសញ្ញាស្វាគមន៍ ដែលគេបានសរសេរថា “ទីសម្រាក សម្រាប់អ្នកដែលមានបន្ទុកធ្ងន់”។

ព្រះវិហារជាកន្លែងដែលដោះបន្ទុកចេញ និងឲ្យអ្នកនឿយព្រួយបានសម្រាក  ហើយការនេះបានឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យព្រះគ្រីស្ទបានកាន់តែច្បាស់បំផុត។ នេះក៏ជាកិច្ចការដ៏សំខាន់   ក្នុងព្រះរាជកិច្ចព្រះអង្គ  បានជាព្រះអង្គមានបន្ទូលថា  “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។

ព្រះយេស៊ូវបានសន្យាថា ព្រះអង្គនឹងដកបន្ទុកចេញពីយើង ហើយឲ្យយើងទទួលបន្ទុកដ៏ស្រាលរបស់ព្រះអង្គវិញ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល”(ខ.២៩-៣០)។

យើងអាចជឿជាក់ព្រះបន្ទូលសន្យារបស់ព្រះអង្គ ព្រោះព្រះអង្គមានកម្លាំងដ៏អស្ចារ្យ។ ទោះបី ជាយើងមានបន្ទុកធ្ងន់យ៉ាងណាក៏ដោយ ក៏ព្រះរាជបុត្រានៃព្រះទ្រង់នៅតែអាចសែងបន្ទុកជួសយើង ដោយស្មាព្រះអង្គមានកម្លាំងដ៏អស្ចារ្យ ហើយព្រះអង្គបានសន្យាថា នឹងដកបន្ទុកដ៏ធ្ងន់ចេញពីយើង ហើយឲ្យយើងសែងបន្ទុកដ៏ស្រាលរបស់ព្រះអង្គវិញ។

ព្រះគ្រីស្ទបានស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដ៏អស់កល្ប ហើយជ្រាបអំពីទុក្ខលំបាករបស់យើង ព្រមទាំងអាចឲ្យយើងទុកចិត្តថា ព្រះអង្គនឹងប្រទាននូវការសម្រាក ដែលយើងមិនអាចរក ដោយខ្លួនឯងបាន។ កម្លាំងរបស់ព្រះអង្គគឺគ្រប់គ្រាន់ ល្មមនឹងជួយភាពកម្សោយរបស់យើង ដូចនេះ ព្រះអង្គជា “ទីសម្រាក សម្រាប់អ្នកដែលមានបន្ទុកធ្ងន់”។-Bill Crowder